ការថែរក្សារ និង ជួសជុល រនាំងការពារស្បែក Skin Barrier

Posted by Sokun Ratana on

ហេតុអ្វីបានជាស្បែកអ្នកនៅតែមានមុន នៅតែមានបញ្ហា ទោះបីប្រើផលិតផលល្អៗក៏ដោយ?
——-
អ្នកប្រាកដជាឆ្ងល់ហើយថា
អ្នកទិញស្គីនខែរល្អៗ
អ្នកធ្វើតាម influencer
អ្នកមិនដែលរំលង routine របស់អ្នក
ប៉ុន្តែ… ស្បែកអ្នកនៅតែមានមុន នៅតែមានស្នាម នៅតែមិនទទួលបានផលល្អ ។ មានអារម្មណ៍ធុញទ្រាន់មែនទេ?
-----
នេះគឺជាការពិតដែលមនុស្សភាគច្រើនមិននិយាយ៖
បញ្ហាមិនមែនមកពីផលិតផលទេ ប៉ុន្តែអាចមកពី “Skin Barrier” របស់អ្នក
Skin Barrier គឺអ្វី? ហើយហេតុអ្វីវាសំខាន់ខ្លាំង?
-----
យើអាចហៅថាវជា ជញ្ជាំង រឺរនាំងការពារស្បែក វាមានតួនាទីយ៉ាងសំខាន់វាជួយការពារស្បែកពី៖
  • បាក់តេរី
  • សារធាតុពុល
  • ការរលាក
  • ការបាត់បង់សំណើម
-----
ពេលវាមានសុខភាពល្អ ស្បែកអ្នកនឹង៖
  •  ទន់រលោង
  •  មានសំណើម
  •  Glow ភ្លឺថ្លា
-----
ប៉ុន្តែពេលវាខូច
  • មុនកើនឡើង
  • ស្បែកក្រហម
  • ងាយរលាក
ស្បែកស្ងួតបង្ករអោយមានស្នាមជ្រួញជាំអាច់រុុយ ប្រេងកើនឡើងហួសកំរិត
ទាំងនេះនៅតែអាចកើតឡើង ទោះអ្នកប្រើផលិតផលថ្លៃៗក៏ដោយ
-----
សញ្ញាដែលបង្ហាញថា Skin Barrier របស់អ្នកកំពុងខូច
បើអ្នកមានអាការៈទាំងនេះ ស្បែកអ្នកអាចកំពុងត្រូវការជំនួយ៖
  • លាបផលិតផលហើយមានអារម្មណ៍ក្តៅ រោល
  • មុនកើនឡើងជាងមុន
  • ស្បែកតឹង ប៉ុន្តែមានប្រេង
  • ប្រើអ្វីក៏មិនមានប្រសិទ្ធភាព
  • ស្បែកងាយប្រតិកម្មជាមួយផលិតផលដែលធ្លាប់ប្រើបានល្អ
-----
នេះគឺជា ស្បែកដែលទទួលបានភាពតានតឹង និងប្រើប្រាស់លើសកម្រិត
មូលហេតុពិតដែលបណ្តាលអោយវាកើតឡើង
យើងភាគច្រើនត្រូវបានបង្រៀនថា៖
  •  ប្រើផលិតផលច្រើនមុខ = ស្បែកល្អ
ប៉ុន្តែការពិតគឺយើងមិនគួរ៖
  • ប្រើ active ច្រើនពេក
  •  exfoliate លើសកម្រិត
  • លាយផលិតផលខ្លាំងៗច្រើន
  • ប្រើ acne treatment ខ្លាំងរៀងរាល់ថ្ងៃ
ហើយកត្តាសុខភាព និង ការរស់នៅក៏វារួមចំណែកប៉ះពាល់ដល់សុខភាពស្បែកដែរដូចជា ស្ត្រេស គេងមិនគ្រប់គ្រាន់ អ័រម៉ូនប្រែប្រួល រឺបញ្ហាអ័រម៉ូន រឿងទាំងនេះធ្វើអោយស្បែកខូចយ៉ាងស្ងាត់ៗ ដោយមិនដឹងខ្លួន
វិធីស្តារសុខភាពស្ឡើកឡើងវិញ Skin Barrier អោយបានត្រឹមត្រូវ
ស្បែកអាចជាសះស្បើយវិញបានដោយទំលាប់ខាងក្រោម
1. កាត់បន្ថយ Routine
តិច តែមានគុណភាព
ផ្តោតលើ៖
  • Cleanser ស្រាល
  • Serum ផ្តល់សំណើម
  • Moisturizer
  • Sunscreen
មិនចាំបាច់ 10 ជំហាននៃ skincare ឡើយ
-----
2.ផ្តោតលើការផ្តល់សំណើម ចិញ្ចឹមបំប៉ន
ស្វែងរក ingredient ដូចជា៖ Hyaluronic acid, Glycerin, Ceramides
 ជួយជួសជុល និងរក្សាសំណើមស្បែក
3.ផ្អាកផលិតផលខ្លាំងៗ រឺឈប់ប្រើសិន
  • Exfoliant ខ្លាំងៗ
  • ផលិតផលដែលមានAcid ខ្លាំង
Acne treatment ប្រើលើសកំរិត អនុញ្ញាតិអោយស្បែកសម្រាក
 ជួយជួសជុល និងរក្សាសំណើមស្បែក
4.អត់ធ្មត់ (សំខាន់ណាស់)
ស្បែកមិនអាចជាសះស្បើយក្នុងមួយយប់ទេ ត្រូវត្រៀមចិត្ត និងដាក់ចិត្ត
ប៉ុន្តែបើអ្នកបន្តថែរក្សា អ្នកនឹងឃើញ៖ 
  • ស្បែក Calm ជាងមុនកាត់បន្ថយរោល ក្រហម រលាក
  •  មុនកាត់បន្ថយ
  •  Glow ធម្មជាតិ
5. ព្យាបាលមុនបែបស្រាលៗ
ពេល barrier ខូច ការព្យាបាលខ្លាំងអាចធ្វើអោយស្បែកកាន់តែយ៉ាប់យឺន
ជ្រើសរើស៖ ផលិតផលស្រាល Acne patch ដែលមិនរំខានស្បែក ការព្យាបាល targeted ត្រឹមត្រូវលើបញ្ហាស្បែក
-----
ការផ្លាស់ប្តូរគំនិតដែលធ្វើអោយមានភាពខុសគ្នា
ពេលអ្នកផ្តោតលើ “repair”ការជួលជុល បំប៉ន ជំនួស “over-treat”ការព្យាបាលខ្លាំងៗ អ្វីៗនឹងផ្លាស់ប្តូរ

 


Share this post



← Older Post Newer Post →


0 comments

Leave a comment