ការថែរក្សារ និង ជួសជុល រនាំងការពារស្បែក Skin Barrier
Posted by Sokun Ratana on
ហេតុអ្វីបានជាស្បែកអ្នកនៅតែមានមុន នៅតែមានបញ្ហា ទោះបីប្រើផលិតផលល្អៗក៏ដោយ?
——-
អ្នកប្រាកដជាឆ្ងល់ហើយថា
អ្នកទិញស្គីនខែរល្អៗ
អ្នកធ្វើតាម influencer
អ្នកមិនដែលរំលង routine របស់អ្នក
ប៉ុន្តែ… ស្បែកអ្នកនៅតែមានមុន នៅតែមានស្នាម នៅតែមិនទទួលបានផលល្អ ។ មានអារម្មណ៍ធុញទ្រាន់មែនទេ?
-----
នេះគឺជាការពិតដែលមនុស្សភាគច្រើនមិននិយាយ៖
បញ្ហាមិនមែនមកពីផលិតផលទេ ប៉ុន្តែអាចមកពី “Skin Barrier” របស់អ្នក
Skin Barrier គឺអ្វី? ហើយហេតុអ្វីវាសំខាន់ខ្លាំង?
-----
យើអាចហៅថាវជា ជញ្ជាំង រឺរនាំងការពារស្បែក វាមានតួនាទីយ៉ាងសំខាន់វាជួយការពារស្បែកពី៖
- បាក់តេរី
- សារធាតុពុល
- ការរលាក
- ការបាត់បង់សំណើម
-----
ពេលវាមានសុខភាពល្អ ស្បែកអ្នកនឹង៖
- ទន់រលោង
- មានសំណើម
- Glow ភ្លឺថ្លា
-----
ប៉ុន្តែពេលវាខូច
- មុនកើនឡើង
- ស្បែកក្រហម
- ងាយរលាក
ស្បែកស្ងួតបង្ករអោយមានស្នាមជ្រួញជាំអាច់រុុយ ប្រេងកើនឡើងហួសកំរិត
ទាំងនេះនៅតែអាចកើតឡើង ទោះអ្នកប្រើផលិតផលថ្លៃៗក៏ដោយ
-----
សញ្ញាដែលបង្ហាញថា Skin Barrier របស់អ្នកកំពុងខូច
បើអ្នកមានអាការៈទាំងនេះ ស្បែកអ្នកអាចកំពុងត្រូវការជំនួយ៖
- លាបផលិតផលហើយមានអារម្មណ៍ក្តៅ រោល
- មុនកើនឡើងជាងមុន
- ស្បែកតឹង ប៉ុន្តែមានប្រេង
- ប្រើអ្វីក៏មិនមានប្រសិទ្ធភាព
- ស្បែកងាយប្រតិកម្មជាមួយផលិតផលដែលធ្លាប់ប្រើបានល្អ
-----
នេះគឺជា ស្បែកដែលទទួលបានភាពតានតឹង និងប្រើប្រាស់លើសកម្រិត
មូលហេតុពិតដែលបណ្តាលអោយវាកើតឡើង
យើងភាគច្រើនត្រូវបានបង្រៀនថា៖
- ប្រើផលិតផលច្រើនមុខ = ស្បែកល្អ
ប៉ុន្តែការពិតគឺយើងមិនគួរ៖
- ប្រើ active ច្រើនពេក
- exfoliate លើសកម្រិត
- លាយផលិតផលខ្លាំងៗច្រើន
- ប្រើ acne treatment ខ្លាំងរៀងរាល់ថ្ងៃ
ហើយកត្តាសុខភាព និង ការរស់នៅក៏វារួមចំណែកប៉ះពាល់ដល់សុខភាពស្បែកដែរដូចជា ស្ត្រេស គេងមិនគ្រប់គ្រាន់ អ័រម៉ូនប្រែប្រួល រឺបញ្ហាអ័រម៉ូន រឿងទាំងនេះធ្វើអោយស្បែកខូចយ៉ាងស្ងាត់ៗ ដោយមិនដឹងខ្លួន
វិធីស្តារសុខភាពស្ឡើកឡើងវិញ Skin Barrier អោយបានត្រឹមត្រូវ
ស្បែកអាចជាសះស្បើយវិញបានដោយទំលាប់ខាងក្រោម
1. កាត់បន្ថយ Routine
តិច តែមានគុណភាព
ផ្តោតលើ៖
- Cleanser ស្រាល
- Serum ផ្តល់សំណើម
- Moisturizer
- Sunscreen
មិនចាំបាច់ 10 ជំហាននៃ skincare ឡើយ
-----
2.ផ្តោតលើការផ្តល់សំណើម ចិញ្ចឹមបំប៉ន
ស្វែងរក ingredient ដូចជា៖ Hyaluronic acid, Glycerin, Ceramides
ជួយជួសជុល និងរក្សាសំណើមស្បែក
3.ផ្អាកផលិតផលខ្លាំងៗ រឺឈប់ប្រើសិន
- Exfoliant ខ្លាំងៗ
- ផលិតផលដែលមានAcid ខ្លាំង
Acne treatment ប្រើលើសកំរិត អនុញ្ញាតិអោយស្បែកសម្រាក
ជួយជួសជុល និងរក្សាសំណើមស្បែក
4.អត់ធ្មត់ (សំខាន់ណាស់)
ស្បែកមិនអាចជាសះស្បើយក្នុងមួយយប់ទេ ត្រូវត្រៀមចិត្ត និងដាក់ចិត្ត
ប៉ុន្តែបើអ្នកបន្តថែរក្សា អ្នកនឹងឃើញ៖
- ស្បែក Calm ជាងមុនកាត់បន្ថយរោល ក្រហម រលាក
- មុនកាត់បន្ថយ
- Glow ធម្មជាតិ
5. ព្យាបាលមុនបែបស្រាលៗ
ពេល barrier ខូច ការព្យាបាលខ្លាំងអាចធ្វើអោយស្បែកកាន់តែយ៉ាប់យឺន
ជ្រើសរើស៖ ផលិតផលស្រាល Acne patch ដែលមិនរំខានស្បែក ការព្យាបាល targeted ត្រឹមត្រូវលើបញ្ហាស្បែក
-----
ការផ្លាស់ប្តូរគំនិតដែលធ្វើអោយមានភាពខុសគ្នា
ពេលអ្នកផ្តោតលើ “repair”ការជួលជុល បំប៉ន ជំនួស “over-treat”ការព្យាបាលខ្លាំងៗ អ្វីៗនឹងផ្លាស់ប្តូរ