ការលាងសម្អាតមុខពីរតង់
RATANA S 03.10.2023

ការលាងសម្អាតមុខពីរតង់

[ English Below ] អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់លឺអំពីការលាងសម្អាតមុខពីរតង់ តើការលាងមុខពីរតង់គឺជាអ្វីអោយប្រាកដ? ការលាងមុខពីរតង់មិនមែនមានន័យថា យកហ្វូម សាប៊ូ ឬជែលមកដុសមុខពីរដងនោះទេ។ វាសំដៅលើការយកក្រមួន ឬប្រេងមកម៉ាស្សាថ្នមៗលើមុខដែលមានកាកសំណល់​ និងធូលីដី រួចលាងសម្អាតនឹងទឹក។ បន្ទាប់មកធ្វើការដុសសម្អាតមុខជាមួយហ្វូម សាប៊ូ ឬជែល ដែលអ្នកទាំងអស់គ្នាប្រើមួយតង់ទៀត។ ចុះហេតុអ្វីចាំបាច់លាងសម្អាតមុខពីរតង់ធ្វើអ្វី វាជាការសំខាន់ណាស់ដែលយើងត្រូវធ្វើការលាងសម្អាតមុខ២តង់ព្រោះ: -កាត់បន្ថយការកកស្ទះរន្ធញើស -កាត់បន្ថយការឡើងមុន -ការប្រើប្រាស់ស្គីនឃែរមានប្រសិទ្ធភាព -សុខភាពស្បែកមុខល្អ តើអ្នកណាគួរធ្វើការលាងមុខពីរតង់? គ្រប់គ្នាគួរលាងសម្អាតមុខ២តង់ ព្រោះការដុសមុខតែមួយតង់មិនអាចធានាបាននូវការសម្អាតដ៏ល្អនោះទេ ជាពិសេសសម្រាប់អ្នកដែលមានស្បែកមុខប្រេង អ្នកប្រើប្រាស់waterproof sunscreen...